ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2024-05-30 12:07:21cri
Share with:

ព្រឹកថ្ងៃទី៣០ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាពរវាងចិននិងអារ៉ាប់ បង្កើត និម្មាបនកម្មសហប្រតិបត្តិការធំទាំង៥ ដើម្បីពន្លឿនការកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស