ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីជាន់ខ្ពស់របស់អ៊ីស្រាអែលអះអាងថា សកម្មភាពយោធានៅតំបន់ហ្កាហ្សានឹងបន្តរយៈពេល៧ខែទៀត
2024-05-30 10:38:28cri
Share with:

      ថ្ងៃទី ២៩ ខែឧសភា លោក Tzachi Hanegbi ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីស្រាអែលបានថ្លែងថា សកម្មភាពយោធានៅតំបន់ហ្កាហ្សានឹងបន្តរយៈពេល៧ខែទៀត ដើម្បីបំបាក់សមត្ថភាពយោធារបស់អង្គការចលនាតស៊ូអ៊ីស្លាមនៃប្រទេសប៉ាឡេស្ទីន ហៅកាត់អង្គការហាម៉ាស់  ។

      លោក Tzachi Hanegbi បានថ្លែងទៀតថា អ៊ីស្រាអែលបានគ្រប់គ្រងច្រករបៀង Philadelphi ចំនួន៧៥ភាគរយហើយ ជឿជាក់ថា មិនជាយូរប៉ុន្មាន អ៊ីស្រាអែលអាចគ្រប់គ្រងច្រករបៀងនេះទាំងស្រុង ដើម្បីបង្ការកុំឱ្យមានការដឹកជញ្ជូនអាវុធពីអេហ្ស៊ីបចូលទៅកាន់តំបន់ហ្កាហ្សាដោយខុសច្បាប់ ។

      សូមបញ្ជាក់ថា ច្រករបៀង Philadelphi  គឺជាតំបន់មានសណ្ឋានដីតូចចង្រៀងមួយដែលមានប្រវែង ១៤គីឡូម៉ែត្រ លាតសន្ធឹងនៅតាមតំបន់ព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប ។ នៅឆ្នាំ២០០៧ តំបន់សនេះត្រូវកាន់កាប់ដោយអង្គការហាម៉ាស់   ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស