ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingផ្តល់អនុសាសន៍សំខាន់ចំពោះការធ្វើការងារសាងសង់ផ្លូវថ្នល់នៅជនបទឱ្យបានល្អថែមមួយកម្រិតទៀត
2024-05-30 11:10:36cri
Share with:

ពេលថ្មីៗនេះ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការមជ្ឈិមចិនបានផ្តល់អនុសាសន៍សំខាន់ចំពោះការធ្វើការងារសាងសង់ផ្លូវថ្នល់នៅជនបទឱ្យបានល្អថែមមួយកម្រិតទៀត។ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចដូចជាក្រសួងគមនាគមន៍និងដឹកជញ្ជូនជាដើមនិងរដ្ឋបាលតំបន់នានាបានអនុវត្តយ៉ាងផ្ចត់ផ្ចង់និងប្រាកដប្រជានូវការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស កិច្ចកសា ងផ្លូវថ្នល់នៅជនបទទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយកសិករទាំងឡាយមានអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គលនិងអារម្មណ៍សុវតិ្ថភាពកាន់តែខ្លាំងឡើងៗ។

លោកXiJinpingបានគូសបញ្ជាក់ថា នៅយុគសម័យថ្មីនិងដំណើរថ្មី ត្រូវធ្វើឱ្យគោលនយោបាយនិងច្បាប់កំណត់មានសុក្រឹតភាពថែមមួយកម្រិតទៀត លើកកម្ពស់សមត្ថភាពអភិបាលកិច្ច អនុវត្តឱ្យបានល្អការងារជុំថ្មីស្តីពីការកែលម្អផ្លូវថ្នល់នៅតាមជនបទ ក៏ដូចជាជំរុញជាបន្តបន្ទាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងផ្លូវថ្នល់នៅតាមជនបទ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស