ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ កសាងទំនាក់ទំនងរវាងប្រទេសចិននិងអារ៉ាប់ឱ្យទៅជាគំរូភាពនៃការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក
2024-05-30 11:49:42cri
Share with:

    ព្រឹកថ្ងៃទី ៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ 

    ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយជួយយកអាសាគ្នាទៅវិញទៅមកជាមួយប្រទេសអារ៉ាប់ដើម្បីកសាងទំនាក់ទំនងរវាងប្រទេសចិននិងអារ៉ាប់ឱ្យទៅជាគំរូភាពនៃការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ។ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ដើម្បីគោពធម្មនុញ្ញនិងគោលការណ៍នៃអង្គការសហប្រជាជាតិ គោរពជម្រើសដ៏ម្ចាស់ការរបស់ប្រជាជននៃបណ្តាប្រទេសនានា គោរពតថភាពជាក់ស្តែងដែលបង្កើតឡើងក្នុងប្រវត្តិសាស្ត្រនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាចំណុចក្តៅដែលមានអំណោយផលដល់ការគាំពារសមភាពនិងយុត្តិធម៌ ក៏ដូចជាសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍយូរអង្វែង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស