ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ជំរុញការបើកទំព័រថ្មីនិងការចាប់ដំណើរថ្មីកិច្ចកសាងវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់
2024-05-30 10:19:33cri
Share with:

     ខណៈពេលខួបទី២០ នៃការបង្កើតវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់ នៅថ្ងៃទី ២៩ ខែឧសភា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរថា ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់មានមេត្រីភាពជាប្រពៃណី ជាដៃគូយុទ្ធសាស្ត្រដែលមានទំនុកចិត្តទៅវិញទៅមក ប្រទេសចិនរីករាយបន្តរួមជាមួយប្រទេសអារ៉ាប់ដើរតាមផ្លូវសហប្រតិបតិ្តការជាសមូហភាព បង្កើតវេទិកាសហប្រតិបតិ្តការដែលកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការបើកទំព័រថ្មីនិងការចាប់ដំណើរថ្មីកិច្ចកសាងវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ទទួលបានការរីកចម្រើនជាវិជ្ជមាន ទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងគ្នានិងគ្នាមានភាពកាន់តែស៊ីជម្រៅថែមទៀត ។ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឬទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសអារ៉ាប់ចំនួន១៤ ប្រទេស និងសម្ព័ន្ធអារ៉ាប់ ។ ប្រទេសចិននិងអារ៉ាប់បានអនុវត្តគម្រោងសហប្រតិបតិ្តការចំនួនជាង២រយគម្រោង ក្នុងក្របខ័ណ្ឌរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”  ហើយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសអារ៉ាប់ជាច្រើនឆ្នាំជាប់ៗគ្នា ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស