ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖បើអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅតែដើរតាមផ្លូវទាល់ដែល"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ"តាមទំនើងចិត្ត នោះ មុខជានឹងយកភ្លើងដុតខ្លួនឯងជាមិនខាន
2024-05-30 10:33:49cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៩ខែឧសភា លោកស្រីZhuFenglianអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា សុន្ទរកថាពាក់ព័ន្ធរបស់បុគ្គលWilliam laiនៅថ្ងៃទី២០ខែឧសភាមានអាកប្បកិរិយាព្រហើនណាស់និងមានចរិតអាក្រក់ខ្លាំង ដែលបានក្បត់សច្ចធម៌នៃជនជាតិនិងធ្វើផ្ទុយពីក្តីបំណងប្រជាជននិងនិន្នាការទូទៅ គឺជាការបង្កហេតុសុទ្ធសាធចំពោះគោលការណ៍ចិនតែមួយ និងជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ទាក់ទិននឹងរឿងនេះ យើងមិនអាចអត់ឱនជាដាច់ខាត មិនបណ្តែតបណ្តោយឱ្យបុគ្គលនេះធ្វើតាមតែទំនើងចិត្តជាដាច់ខាត ចាំបាច់ត្រូវតបតវិញនិងដាក់ទណ្ឌកម្ម។ បើអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅតែដើរតាមផ្លូវទាល់ដែល"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ"តាមទំនើងចិត្ត នោះ មុខជានឹងយកភ្លើងដុតខ្លួនឯងជាមិនខាន។

      លោកស្រីZhuFenglianបានលើកឡើងថា មិនថាស្ថានការណ៍ក្នុងកោះតៃវ៉ាន់មានការប្រែប្រួលយ៉ាងណា មិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតដែលត្រីយទាំងសងខាងគឺជាប្រទេសចិនតែមួយ មិនអាចកែប្រែនិម្មាបនកម្មមូលដ្ឋាននិងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្តដែលទីបំផុតមាតុប្រទេសនឹងបង្រួបបង្រួមផងដែរ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស