ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiangនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោកAhmad Zahidឧបនាយករដ្ឋមន្ត្រីទីមួយនៃប្រទេសម៉ាឡេស៊ី
2024-05-30 10:44:39cri
Share with:

     រសៀលថ្ងៃទី២៩ខែឧសភា  នៅសណ្ឋាគាររដ្ឋ Diaoyutai  លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោកAhmad Zahidឧបនាយករដ្ឋមន្ត្រីទីមួយនិងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងតំបន់នៃប្រទេសម៉ាឡេស៊ីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

      លោកLi Qiangបានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីម៉ាឡេស៊ី ចាត់ទុកខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះជាឱកាសមួយ ដើម្បីបន្តពង្រឹងកាប្រាស្រ័យទាក់ទងជាន់ខ្ពស់   គាំទ្រយ៉ាងមុតមាំដល់ការគាំពារផលប្រយោជន៍ស្នូលរៀងៗគ្នាដូចជាអធិបតេយ្យភាពនិងសន្តិសុខជាតិជាដើម   ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងម៉ាឡេស៊ីឱ្យមានភាពកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជន៍ជូនចំពោះប្រជាជននៃប្រទេសទាំងពីរ  និងរួមចំណែកថ្មីដល់វិបុលភាពនិងស្ថិរភាពក្នុងតំបន់៕

      ជាការឆ្លើយតប   លោក AhmadZahidបានថ្លែងថា   ភាគីម៉ាឡេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ  និងថ្កោលទោសចំពោះរាល់ទម្រង់នសជំងឺភ័យខ្លាចចំពោះប្រទេសចិន  ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងចិន គឺមិនរងការរំខាននិងឥទ្ធិពលពីកម្លាំងតំបន់ខាងក្រៅណាមួយនោះឡើយ។ ភាគីម៉ាឡេស៊ីខិតខំជំរុញការពិគ្រោះពិភាក្សាអំពី"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង"   ហើយរាល់កម្លាំងតំបន់ខាងក្រៅណាដែលប៉ុនប៉ងបង្កហេតុនៅសមុទ្រចិនខាងត្បូងនឹងត្រូវទទួលបរាជ័យ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស