ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកពូទីនប្រធានាធិបតីរុស្ស៊ីថ្លែងថា៖ ភាគីរុស្ស៊ីបានត្រៀមលក្ខណៈរួចហើយសម្រាប់បន្តការចរចាលើបញ្ហាអ៊ុយក្រែន
2024-05-29 10:10:48cri
Share with:

     ថ្ងៃទី២៨ខែឧសភាតាមម៉ោងក្នុងតំបន់    លោកពូទីន ប្រធានាធិបតីរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ូសបេគីស្ថានបានថ្លែងនៅទីក្រុងToshkentថា  ប្រសិនបើអ៊ុយក្រែនមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងអំឡុងពេលសង្រ្គាមទេ  នោះមិនមែនមានន័យថា   អំណាចរបស់ប្រធានាធិបតីនឹងអាចបន្តដោយស្វ័យប្រវត្តិបន្ទាប់ពីចប់អាណត្តិនោះទេ។ យោងតាមច្បាប់របស់អ៊ុយក្រែន  បន្ទាប់ពីប្រធានាធិបតីបញ្ចប់អាណត្តិ   អំណាចកំពូលរបស់ជាតិត្រូវផ្ទេរទៅប្រធានរដ្ឋសភា។ លោកពូទីនក៏បានលើកឡើងដែរថា ភាគីរុស្ស៊ីបានត្រៀមលក្ខណៈរួចហើយសម្រាប់បន្តការចរចាលើបញ្ហាអ៊ុយក្រែន  ប៉ុន្តែតើភាគីពាក់ព័ន្ធផ្សេងទៀតនឹងលើកឡើងសំណើបែបណា  បច្ចុប្បន្ន វានៅមិនទាន់ច្បាស់ទេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស