ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអះអាងថា ពាក្យសម្តីពាក់ព័ន្ធរបស់បុគ្គល William Lai មានចរិតអាក្រក់ខ្លាំង បើបង្ករឿងកាន់តែខ្លាំង នឹងទទួលការតបតវិញកាន់តែខ្លាំងក្លា
2024-05-29 14:52:00cri
Share with:

        ថ្ងៃទី ២៩ខែឧសភា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ ក្នុងសន្និសីទ មានអ្នកសារព័ត៌មានសួរថា សុន្ទរកថារបស់លោក William Lai នៅថ្ងៃទី២០ ខែឧសភា ពោរពេញទៅដោយអរិភាព ការបង្ករឿង ពាក្យភូតកុហកនិងបោកបញ្ឆោត  ដែលមានគោលជំហរ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” មានសភាកាន់តែជ្រុលនិងកាន់តែប្រថុយប្រថាន បណ្តាលឱ្យសង្គមតៃវ៉ាន់មានការព្រួយបារម្ភខ្លាំង ហើយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អនាគតសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ប្រហែលនឹងធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់មានសភាពកាន់តែស្មុគស្មាញ ។ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

      លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ការលើកឡើងពាក់ព័ន្ធរបស់បុគ្គល William Lai មានអាកប្បកិរិយាព្រហើន មានចរិតអាក្រក់ខ្លាំង ជាការបង្ករឿងយ៉ាងកម្រោលចំពោះគោលការណ៍ចិនតែមួយ ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ បើសិនជាបណ្តែតបណ្តោយឱ្យបុគ្គលនេះធ្វើតាមទំនើងចិត្ត នោះមុខជានឹងបណ្តាលឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់កើតមានវិបតិ្តផ្ទុះអាវុធ និងនាំមកនូវគ្រោះមហន្តរាយដល់ជនរួមជាតិតៃវ៉ាន់ជាមិនខាន ។ ទាក់ទិននឹងរឿងនេះ យើងមិនអាចអត់ឱនជាដាច់ខាត មិនបណ្តែតបណ្តោយឱ្យបុគ្គលនេះ ធ្វើតាមទំនើងចិត្តជាដាច់ខាត ចាំបាច់ត្រូវតបតវិញនិងដាក់ទណ្ឌកម្ម ។ បើសិនជាបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ដើរតាមផ្លូវ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” នោះមុខជានឹងយកភ្លើងដុតខ្លួនឯង ហើយត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស