ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនផ្ញើលិខិតអបអរសាទរជូនចំពោះលោក Andrej PLENKOVIĆ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្រូអាតមួយអាណត្តិទៀត
2024-05-29 11:05:02cri
Share with:

កាលពីថ្ងៃទី២៤ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Andrej PLENKOVIĆ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្រូអាតមួយអាណត្តិទៀត ។

លោក Li Qiang បានថ្លែងថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងក្រូអាតមានខ្លឹមសារកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលមានស្ពាន Pelješac ជានិមិត្តសញ្ញាទទួលបានផ្លែផ្កាយ៉ាងច្រើន ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងក្រូអាត រីករាយចែករំលែកកាលានុវត្តភាពថ្មីដែលបានមកពីការធ្វើទំនើបកម្មតាមបែបផែនចិនជាមួយភាគីក្រូអាត ។ លោករំពឹងថា ភាគីទាំងពីរអាចធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ពង្រឹងចំណងមិត្តភាពប្រពៃណីនិងទំនុកចិត្តខាងនយោបាយ បង្កើនការពិភាក្សាជាមួយគ្នានិងការកសាងជាមួយគ្នា ជំរុញការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីថែមទៀត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស