ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបេឡារុសបានចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ចប់«សន្ធិសញ្ញាអំពីកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប»
2024-05-29 10:09:46cri
Share with:

    នៅថ្ងៃទី២៩ ខែឧសភា តាមម៉ោងក្នុងតំបន់ វេបសាយច្បាប់រដ្ឋនៃប្រទេសបេឡារុសបានប្រកាសព័ត៌មានថា នៅថ្ងៃទី ២៤ ខែឧសភា លោក Lukashenkoប្រធានាធិបតីបេឡារុសបានចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ចប់«សន្ធិសញ្ញាអំពីកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប»  ។

      នាពេលមុននេះ លោក Lukashenkoប្រធានាធិបតីបេឡារុសបានយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការបញ្ចប់«សន្ធិសញ្ញាអំពីកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប»ជូនទៅសភាជាន់ទាបបេឡារុស ដើម្បីពិនិត្យពិភាក្សា   ។

      សូមបញ្ជាក់ថា បេឡារុសបានអនុម័តឱ្យ«សន្ធិសញ្ញាអំពីកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប»ចូលជាធរមាននៅឆ្នាំ១៩៩២ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស