ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning ជួបពិភាក្សាការងារជាមួយលោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី
2024-05-29 11:48:09cri
Share with:

    នៅថ្ងៃទី ២៨ ខែឧសភា លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ីនៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Huning បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ីបានបើកទំព័រថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនា ។ ប្រទេសចិនរីករាយរួមសហការជាមួយឥណ្ឌូណេស៊ីដើម្បីពង្រឹងការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"និងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ សំដៅជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងឥណ្ឌូណេស៊ីឱ្យទទួលបានការអភិវឌ្ឍថ្មីឥតឈប់ឈរ ។

    ជាការឆ្លើយតប លោកស្រី Puan Maharani បានថ្លែងថា ឆ្នាំក្រោយជាខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ឥណ្ឌូណេស៊ីគោរពនិងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយយ៉ាងមុតមាំ ហើយរីករាយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងបម្រែបម្រួលអាកាសធាតុជាដើមដើម្បីពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមគ្រប់បែបយ៉ាងនិងជំរុញសន្តិភាពនិងស្ថិរភាពពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស