ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរនៅសហរដ្ឋអាមេរិកឆ្នាំ២០២៣»
2024-05-29 17:31:33cri
Share with:


 

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនោសហរដ្ឋអាមេរិកឆ្នាំ២០២៣»កាលពីថ្ងៃទី២៩ខែឧសភាដែលមាន ខ្លឹមសារសង្ខេប ដូចខាងក្រោម៖

ឆ្នាំ២០២៣ស្ថានការណ៍សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបន្តមានសភាពអាក្រក់ឡើង នៅសហរដ្ឋអាមេរិក សិទ្ធិមនុស្សបានវិវឌ្ឍទៅតាមទិសពីរផ្ទុយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ប្រៀបធៀបជាមួយនិងមនុស្សភាគតិចដែលមានឋានៈអាចប្រើប្រាស់ខាងនយោបាយ សេដ្ឋកិច្ចនិងសង្គម ជនស៊ីវិល ភាគច្រើនកាន់តែមិនទទួលបានការយកចិត្តទុកដាក់  គ្មានសិទ្ធិមូលដ្ឋាននិងសេរីភាព។

បញ្ហាអំពើហិង្សាដោយកាំភ្លើងពិបាកលុបបំបាត់ គោលនយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាព ។ ឆ្នាំ២០២៣នៅសហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ចំនួន៦៥៤ករណីដែលបានបណ្តាលឱ្យមនុស្សចំនួនជិត៤ម៉ឺន៣ពាន់នាក់ស្លាប់បាត់បង់ជីវិត គិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្សចំនួន១១៧នាក់ស្លាប់បាត់បង់ជីវិត ។ ឆ្នាំ២០២៣មានរដ្ឋយ៉ាងហោចណាស់ចំនួន២៧នៅអាមេរិកអាចយកកាំភ្លើងជាប់ខ្លួនដោយមិនត្រូវការប័ណ្ណអនុញ្ញត។

រដ្ឋាភិបាលរំលោភអំណាច ឃ្លាំមើលព័ត៌មានសម្ងាត់របស់ពលរដ្ឋ សេរីភាពនៃការបញ្ចេញមតិត្រូវបានគាបសង្កត់។ ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិកបានយកការកំណត់នៃមាត្រាទី៧០២នៃ«ច្បាប់ឃ្លាំមើលការណ៍សម្ងាត់ពាក់ព័ន្ធបរទេស»ទៅប្រើសម្រាប់ឃ្លាំមើលក្នុងប្រទេស  ដើម្បីធ្វើការឃ្លាំមើលជាទូទៅនិងជាប្រចាំតាមប្រព័ន្ធទូរគមនាគមន៍របស់សមាជិករដ្ឋសភា អ្នកឧបត្ថម្ភយុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភាព្រមទាំងអ្នកប្រឆាំងការរើសអើងពូជសាសន៍និយម។ រដ្ឋកាន់តែច្រើនឡើងៗបានចេញច្បាប់ហាមឃាត់តាមរយៈនីតិប្បញ្ញត្តិ ដោយហាមឃាត់សាលារដ្ឋប្រើប្រាស់ឯកសារនិងសៀវភៅអប់រំក្រោមប្រធានបទដែលបានកំណត់ជាពិសេសពាក់ព័ន្ធពូជសាសន៍ ប្រវត្តិសាស្រ្តនិងយេនឌ័រជាដើម។ 

ចំនួនមនុស្សស្លាប់បណ្តាលមកពីការរំលោភអំណាចរបស់ប៉ូលីសស្ថិតក្នុងកម្រិតខ្ពស់ជាប់រហូត  ប្រព័ន្ធដេញដោលទំនួលខុសត្រូវក្នុងការអនុវត្តច្បាប់របស់ប៉ូលីសឥតប្រយោជន៍។ឆ្នាំ២០២៣ប៉ូលីសសហរដ្ឋអាមេរិកបានសម្លាប់មនុស្សយ៉ាងហោចណស់ចំនួន១២៤៧នាក់ គិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្ស៣នាក់ត្រូវប៉ូលីសសម្លាប់  ។ 

បញ្ហាឃ្លាំមើលដោយទ្រង់ទ្រាយធំនិងពលកម្មដោយបង្ខំមានភាពលេចធ្លោ គឺជា “ប្រទេសគុក”ដ៏ពិតប្រាកដ។ ចំនួនប្រជាជនសហរដ្ឋអាមេរិកមិនដល់៥%នៃចំនួនប្រជាជនរបស់ពិភពលោកនោះទេ  ប៉ុន្តែចំនួនអ្នកទោសត្រូវជា២៥%នៃចំនួនអ្នកទោសដែលជាប់ពន្ធនាគារនៅទូទាំងពិភពលោក  គឺជាប្រទេសដែលមានអត្រាឃុំខ្លួនខ្ពស់បំផុតនិងមានអ្នកទោសជាប់ពណ្ធនាគារច្រើនបំផុតលើពិភពលោកទាំងមូល។ ពន្ធនាគារបង្ខំឱ្យអ្នកទោសធ្វើការដោយឱ្យប្រាក់ខែទាប ឬគ្មានប្រាក់ខែនិងគ្មានសុខុមាលភាព ដែលបានផ្តល់ផលិតទំនិញនិងសេវាកម្មមានតម្លៃ រាប់ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ជម្លោះរវាងគណបក្សបន្តកើនឡើងខ្លាំង ឧបាយកលគ្រប់គ្រងការបោះឆ្នោតកើតឡើងជាបន្តបន្ទាប់។ រដ្ឋសភាសហរដ្ឋអាមេរិកនីតិកាលទី១១៨បានកើតរឿងបោះឆ្នោតពីរដងតែជ្រើសរើសប្រធានរដ្ឋសភាមិនបាន ឆ្នាំ២០២៣ ប្រសិទ្ធភាពនីតិប្បញ្ញត្តិនៃរដ្ឋសភា មានកម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមស៊ីវិលអាមេរិកមក ។ គណបក្សទាំងពីរបានផ្លាស់ប្តូរកល្បិចដើម្បីគ្រប់គ្រងការបែងចែកតំបន់បោះឆ្នោតជាបន្តបន្ទាប់ មួលបង្កាច់ប្រជាមតិស៊ីវិលដើម្បីការដណ្ដើមផលប្រយោជន៍ឯកជនរបស់គណបក្ស។ មានរដ្ឋចំនួន១៦មានបញ្ហាគ្រប់គ្រងការបោះឆ្នោតយ៉ាងលេចធ្លោក្នុងការបែងចែកតំបន់បោះឆ្នោតនៃរដ្ឋសភា។ ជនស៊ីវិលចំនួន៧៦%របស់សហរដ្ឋអាមេរិកយល់ឃើញថា ប្រទេសខ្លួនកំពុងដើរតាមទិសដៅអភិវឌ្ឍន៍ដ៏ខុសឆ្គង។

ជនជាតិភាគតិចប្រឈមមុខនឹងការរើសអើងខាងពូជសាសន៍ជាលក្ខណៈប្រព័ន្ធ បញ្ហាពូជសាសន៍និយមបង្កជាផលវិបាកយ៉ាងខ្លាំងនិងយូរអង្វែង។

អត្រាដែលជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកត្រូវប៉ូលីសសម្លាប់មាន៣ដង

ច្រើនជាងមនុស្សស្បែកសនិងត្រូវជាប់គុកមាន៤.៥ដងច្រើនជាងមនុស្សស្បែកផងដែរ។ ជិត៣ភាគ៤នៃអណិកជនចិននៅអាមេរិកធ្លាប់រងការរើសអើងពូជសាសន៍

នៅក្នុង១ឆ្នាំកន្លងមក ហើយ ៥៥% នៃអាណិកជនចិននៅអាមេរិកមានការព្រួយ

បារម្ភអំពីឧក្រិដ្ឋកម្មស្អប់ឬការយាយីដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជនជាតិអាមេរិកដើមកំណើតឥណ្ឌាតែងតែរស់នៅក្រោមការគៀប

សង្កត់ខាងវប្បធម៌ ដែលជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ

ត្រូវរារាំងយ៉ាងឃោរឃៅ។មនោគមវិជ្ជារើសអើងជាតិសាសន៍បានរីករាលដាល

យ៉ាងសាហាវនៅក្នុងសហរដ្ឋអាមេរិកនិងបានរីករាលដាលដល់ក្រៅប្រទេស។   សេដ្ឋកិច្ចនិងសង្គមគ្មានតុល្យាភាពកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយ

ប្រជាជននៅស្រទាប់ខាងក្រោមកំពុងរស់នៅយ៉ាងលំបាក។សហរដ្ឋអាមេរិកតែងតែ

បដិសេធមិនផ្តល់សច្ចាប័នលើ«អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង

វប្បធម៌»។ក្រោមឥទិ្ធពលនៃការកំណត់ជារបបនៃការកេងប្រវ័ញ្ចជនក្រីក្រ ឧបត្ថម្ភ

ធនដល់អ្នកមាននិងការបែងចែកវណ្ណៈ គម្លាតរវាងអ្នកមាននិងអ្នកក្រនៅសហរដ្ឋ

អាមេរិកបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតតាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩១២មក។ “អ្នកក្រការងារ” ដែលជាប់ក្នុងភាពក្រីក្រដោយកំណត់ខ្វះទាំងសមភាពខាងឱកាស

ការងារនិងការក្លាយទៅជាវណ្ណៈខាងលើ។ចំនួនអ្នកគ្មានផ្ទះស្នាក់នៅលើសពី ៦៥

ម៉ឺននាក់ដែលជាកម្រិតខ្ពស់ថ្មីតាំងពីស្ថិតិត្រូវប្រមូលនៅឆ្នាំ២០០៧។គ្រឿងញៀន និងសារធាតុញៀននៅតែបន្តរីករាលដាល។ អត្រាធ្វើអត្តឃាតបន្តកើនឡើង។

អាមេរិកមិនបានអនុម័តលើ«អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងស្ត្រី»នៃអង្គការសហប្រជាជាតិហើយក៏ជាប្រទេសតែមួយគត់ក្នុងចំណោម

សមាជិកអង្គការសហប្រជាជាតិដែលមិនបានអនុម័តលើ«អនុសញ្ញាស្តីពីសិទ្ធិកុមារ»ផងដែរ។រហូតដល់ពេលនេះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមិនបានហាម

ឃាត់ការរើសអើងយេនឌ័រទេ ហើយអាមេរិកក៏ជាប្រទេសតែមួយគត់ក្នុងពិភព

លោកដែលកាត់ទោសកុមារឱ្យជាប់គុកអស់មួយជីវិតដោយគ្មានការលើកលែង

ទោស។ចំនួនម្តាយស្លាប់នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងក្នុងរយៈពេល

២០ឆ្នាំចុងក្រោយនេះ ហើយស្ត្រីអាមេរិកជាង២.២លាននាក់ក្នុងវ័យបង្កើតកូនខ្វះ

ការថែទាំសម្ភព។យ៉ាងហោចណាស់មានរដ្ឋចំនួន២១ក្នុងអាមេរិកមានបទបញ្ជា

ហាមប្រាមឬរឹតបន្តឹងយ៉ាងខ្លាំងចំពោះការរំលូតកូន។ស្ត្រីប្រហែល៥ម៉ឺន៤ពាន់នាក់

បានបាត់បង់ការងារជារៀងរាល់ឆ្នាំដោយសារតែការរើសអើងការមានផ្ទៃពោះ។

កុមាររាប់លាននាក់ត្រូវដកហូតអត្ថប្រយោជន៍ប្រាក់ឧបត្ថម្ភខាងការធានារ៉ារង់ពន្យា

បាលជំងឺ។កុមារដែលត្រូវបញ្ញើចិញ្ចឹមរាប់ពាន់នាក់បានបាត់ខ្លួនជារៀងរាល់ឆ្នាំ ហើយតាមសវនកម្មបានរកឃើញថាមានរដ្ឋចំនួន៤៦បានលាក់បិទរាយការណ៍

ប្រហែល៣.៤៨ម៉ឺនករណីស្តីពីការដែលកុមារបញ្ញើចិញ្ចឹមបាត់ខ្លួន។ វិបត្តិមនុស្សធម៌តាមតំបន់ព្រំដែនបានកើនឡើង ហើយភាពវេទនារបស់ជនអន្តោ

ប្រវេសន៍គួរឱ្យតក់ស្លុត។ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកត្រូវអង្គការអន្តរ

ជាតិសម្រាប់អន្តោប្រវេសន៍ចាត់ទុកជាផ្លូវធ្វើអន្តោប្រវេសន៍លើដីគោកដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោក។ ក្នុងរយៈពេល១២ខែដែលនៅត្រឹមនៅថ្ងៃទី

៣០ខែកញ្ញាឆ្នាំ២០២៣ ជនអន្តោប្រវេសន៍ចំនួន១៤៩នាក់បានស្លាប់បាត់បង់ជីវិត

នៅក្នុងតំបន់យាមល្បាតព្រំដែនEl Paso។ ក្នុងឆ្នាំសារពើពន្ធ២០២៣ ចំនួនសរុប

នៃជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនឬនិរទេសនៅព្រំដែនភាគខាងត្បូងរបស់

សហរដ្ឋអាមេរិកបានកើនឡើងដល់ជាង២.៤លាននាក់ដែលបង្កើតកំណត់ត្រាខ្ពស់មួយទៀតក្នុងប្រវត្តិសាស្រ្ត។ ជនអន្តោប្រវេសន៍ដែលចូលប្រទេសអាមេរិកត្រូវរង

ការធ្វើទារុណកម្មនិងអំពើអមនុស្សធម៌ផ្សេងទៀត។ គោលនយោបាយព្រំដែនធ្វើឱ្យ

មានការជួញដូរមនុស្សកាន់តែធ្ងន់ធ្ងរនិងលើកកម្ពស់ទាសភាពសម័យបច្ចុប្បន្ន កុមារអន្តោប្រវេសន៍រងការធ្វើពលកម្មដោយបង្ខំនិងត្រូវកេងប្រវ័ញ្ចយ៉ាងឃោរឃៅ។

អាមេរិកអនុវត្តនូវអនុត្តរភាព ឯកតោភាគីនិយមនិងនយោបាយអំណាចខ្លាំងជានិច្ច

កាលបានបង្កើតវិបត្តិមនុស្សធម៌។ បន្ទាប់ពីរឿង"9·11" ចំនួនអ្នកស្លាប់សរុបយ៉ាង

ហោចណាស់ ៤.៥ លាននាក់ទៅ ៤.៧ លាននាក់ក្នុងតំបន់ដែលសហរដ្ឋអាមេរិក

បានធ្វើសង្រ្គាម"ប្រឆាំងភេរវកម្ម"នៅក្រៅប្រទេស។ ភាគីយោធាសហរដ្ឋអាមេរិក

បានអនុវត្តគម្រោង"ទីភ្នាក់ងារបរទេស"នៅក្នុងប្រទេសជាង១០ដោយរំលោភលើ

អធិបតេយ្យភាពនិងសិទ្ធិមនុស្សរបស់ប្រទេសដទៃ។ អាមេរិកបន្តផ្តល់អាវុធដល់

តំបន់ជម្លោះដែលបណ្តាលឲ្យជនស៊ីវិលស្លាប់និងរងរបួសជាច្រើន។ពន្ធនាគារ Guantanamoដែលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅតែដំណើរការរហូតដល់បច្ចុ

ប្បន្ន។អាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីតាមតែអំពើចិត្តដែលមានចំនួន

ការដាក់ទណ្ឌកម្មជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក ដែលបង្កឱ្យមានផល

វិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ បញ្ហាសិទ្ធិមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិកមិនត្រឹមតែបានធ្វើឱ្យសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកទៅជាឯកសិទ្ធិដែលមនុស្សមួយចំនួនតូចទទួលបានពិតប្រាកដតែប៉ុនណ្ណោះនោះទេ ប៉ុន្តែក៏បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការ

អភិវឌ្ឍប្រកបដោយប្រក្រតីនៃបុព្វហេតុសិទ្ធិមនុស្សរបស់ពិភពលោកផងដែរ៕

 

 

 

អ្នកបកប្រែ:李展精
ប្លុកពិសេស