ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋហ្គីណេអេក្វាទ័រ
2024-05-29 10:57:35cri
Share with:

តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Teodoro Obiang Nguema Mbasogo ប្រធានាធិបតីនិងជាប្រមុខរដ្ឋហ្គីណេអេក្វាទ័របានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤ ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងមេត្រីភាព និងបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងរវាងចិននិងហ្គីណេអេក្វាទ័រ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកព្រមទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ ។

ទីមួយ ភាគីទាំងពីរបានសម្គាល់ជាឯកច្ឆន្ទថា ចាប់ពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧០មក មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរមានភាពកាន់តែរឹងមាំ ទំនុកចិត្តខាងនយោបាយបន្តកើនឡើង កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលយ៉ាងច្រើន ពោលគឺបានបង្កើតជាគំរូដែលប្រទេសនិងប្រទេសរាប់អានគ្នាយ៉ាងស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

ទីពីរ ភាគីទាំងពីរបានសម្គាល់ជាឯកច្ឆន្ទថា ដើម្បីពង្រឹងទំនុកចិត្តខាងនយោបាយថែមមួយកម្រិតទៀត ព្រមទាំងពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

ទីបី ភាគីចិនរំលឹកឡើងវិញពីការគាំទ្រហ្គីណេអេក្វាទ័ររក្សាឯករាជ្យភាពនិងអធិបតេយ្យភាពជាតិ ព្រមទាំងសិទ្ធិនិងផលប្រយោជន៍ខាងសន្តិសុខនិងការអភិវឌ្ឍ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងបរទេសដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្គីណេអេក្វាទ័រ ។ ភាគីហ្គីណេអេក្វាទ័ររំលឹកឡើងវិញពីការគោរពនិងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយយ៉ាងមុតមាំ សម្គាល់ឃើញថា លើពិភពលោកមានប្រទេសចិនតែមួយ ហើយប្រឆាំងយ៉ាងមុតមាំនូវ ឯករាជ្យភាពរបស់តៃវ៉ាន់ទោះតាមទម្រង់ណាក្តី ។ ភាគីហ្គីណេអេក្វាទ័ររំលឹកឡើងវិញពីការគាំទ្រគោលជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងតំបន់ហុងកុង ភូមិភាគស្វយ័ត Xinjiang និង Xizang ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស