ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDingXuexiangអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមូលនិធិជីវចម្រុះក្រុងគុនមីង
2024-05-29 10:45:46cri
Share with:

ថ្ងៃទី២៨ខែឧសភា នៅក្រុងប៉េកាំង លោកDingXuexiangសមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមូលនិធិជីវចម្រុះក្រុងគុនមីង ព្រមទាំងថ្លែងសុន្ទរកថា។

លោកDingXuexiangបានថ្លែងថា ក្រោមការណែនាំនៃគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXiJinpingប្រធានរដ្ឋចិន ប្រទេសចិនបានដើរតាមផ្លូវអភិឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែលតម្កល់អេកូឡូស៊ីជាអាទិភាពនិងប្រកាន់ខ្ជាប់ភាពបៃតងនិងកាបូនទាបយ៉ាងមុតមាំមិនងាករេ។ ក្នុងនាមជាប្រធាននៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីជីវចម្រុះ»លើកទី១៥ ប្រទេសចិនបានជំរុញឱ្យឈានដល់ ក្របខណ្ឌជីវចម្រុះសកលក្រុង គុនមីង -ក្រុង Montreal” និងចេញថវិកាមុនគេដើម្បីបង្កើតមូលនិធិជីវចម្រុះក្រុងគុនមីង ដែលបានរួមចំណែកដ៏សំខាន់ដល់ការអភិរក្សជីវចម្រុះសកល។

      លោកDingXuexiangរំពឹងថា ភាគីពាក់ព័ន្ធនានានឹងចាត់ទុកការចាប់ដំណើរការនៃមូលនិធិជីវចម្រុះក្រុងគុនមីងជាឱកាសមួយ ដើម្បីពួតដៃគ្នាបង្កើនការអភិរក្សជីវចម្រុះ ក៏ដូចជារួមគ្នាកសាងសហគមន៍រួមវាសនារបស់ភពផែនដីផងដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស