ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយ《របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកឆ្នាំ២០២៣》
2024-05-29 14:33:28cri
Share with:

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកឆ្នាំ២០២៣នៅថ្ងៃទី២៩ខែឧសភា ដើម្បីលាតត្រដាងពីការពិតជាក់ស្តែងនៃការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ។

របាយការណ៍លើកឡើងថា សភាពការណ៍សិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣បានបន្តមានភាពអាប់អួខ្លាំង ។ ពូជសាសន៍និយមបានរីករាលដាលនិងចាក់ឫសចាក់គល់នៅសហរដ្ឋអាមេរិកជាយូរណាស់មកហើយ ហើយសភាពកាណ៍រើសអើងពូជសាសន៍ក៏ធ្ងន់ធ្ងរដែរ ។ សិទ្ធិរបស់ស្ត្រីនិងកុមារនៅអាមេរិករងការរំលោភជាប្រព័ន្ធអស់កាលជាយូរមកហើយ ក្នុងចំណោមយុវជននិងក្មេងជំទង់ក៏មានការប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យ ។ សហរដ្ឋអាមេរិកអនុវត្តអនុត្តរភាពនិយម ជំរុញនយោបាយអនុត្តរភាព ប្រើប្រាស់កងកម្លាំងអាវុធដោយផ្តេសផ្តាសនិងដាក់ទណ្ឌកម្មដោយឯកតោភាគីក្នុងរយៈពេលជាយូរកន្លងមក ។

របាយការណ៍បានសម្គាល់ឃើញថា បញ្ហាសិទ្ធិមនុស្សជាច្រើនរបស់សហរដ្ឋអាមេរិកមិនត្រឹមតែនាំឱ្យសិទ្ធិមនុស្សក្លាយជាសិទ្ធិពិសេសរបស់មនុស្សភាគតិចប៉ុណ្ណោះទេ ថែមទាំងក៏គំរាមកំហែងនិងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍយ៉ាងល្អប្រសើរនៃកិច្ចការសិទ្ធិមនុស្សរបស់ពិភពលោកផងដែរ ។ តើអាចដោះស្រាយភាពទាល់ច្រកខាងសិទ្ធិមនុស្សរបស់អាមេរិកតាមរយៈគំនិតនិងវិធានការដែលសមស្របនឹងលក្ខណៈនៃយុគសម័យនិងចរន្តប្រវត្តិសាស្ត្រឬទេ ប្រជាជនអាមេរិកកំពុងរំពឹងទុក សហគមន៍អន្តរជាតិកំពុងសង្កេតមើល ហើយរដ្ឋាភិបាលអាមេរិកគួរតែផ្តល់ចម្លើយជំពោះរឿងនេះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស