ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping គូសបញ្ជាក់ក្នុងកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវជំរុញឱកាសការងារឱ្យបានពេញលេញនិងប្រកបដោយគុណភាពខ្ពស់ដើម្បីបង្កើនអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គលនិងអារម្មណ៍សុវត្ថិភាពរបស់អ្នកធ្វើការគ្រប់រូបដោយឥតឈប់ឈរ
2024-05-29 10:44:56cri
Share with:

    កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ ស្តីពីការជំរុញឱកាសការងារឱ្យបានពេញលេញនិងប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងគូសបញ្ជាក់ថា ការជំរុញឱកាសការងារឱ្យបានពេញលេញនិងប្រកបដោយគុណភាពខ្ពស់គឺជាទិសដៅថ្មីនិងបេសកកម្មថ្មីនៃឱកាសការងារក្នុងយុគសម័យថ្មីនិងដំណើរអភិវឌ្ឍន៍ថ្មី ។ យើងត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាចម្បង អនុវត្តយ៉ាងពេញលេញនូវគោលការណ៍ណែនាំស្តីពីអ្នកធ្វើការប្រកបការងារដោយម្ចាស់ការ ការប្រកបការងារតាមរយៈការសម្រួលទីផ្សារព្រមទាំងរដ្ឋាភិបាលជំរុញដល់ការប្រកបការងារនិងលើកទឹកចិត្តដល់ការបង្កើតអាជីព ដើម្បីបង្កើនអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គលនិងអារម្មណ៍សុវត្ថិភាពរបស់អ្នកធ្វើការគ្រប់រូបដោយឥតឈប់ឈរ ក៏ដូចជាផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស