ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអឺរ៉ុបចំនួនបីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ
2024-05-29 10:03:26cri
Share with:

  ថ្ងៃទី ២៨ ខែឧសភា តាមម៉ោងក្នុងតំបន់ ប្រទេសអេស្ប៉ាញ ន័រវែសនិងអៀរឡង់បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ។

      នៅថ្ងៃដដែល អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញបានប្រកាសថា គណៈរដ្ឋមន្ត្រីប្រទេសនេះបានអនុម័តជាផ្លូវការលើរបៀបវារៈស្តីពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។

      នៅថ្ងៃដដែល លោក Jonas Gahr Støre នាយករដ្ឋមន្ត្រីនៃប្រទេសន័រវែសបានថ្លែងថា ប្រការនេះមានអំណោយផលដល់ការជំរុញការដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល លើមូលដ្ឋាន “ដំណោះស្រាយរដ្ឋពីរ” ។ លោក Jonas Gahr Støre ក៏បានដាស់តឿនឱ្យប្រទេសកាន់តែច្រើនអនុវត្តដូចគ្នាផងដែរ ។

      នៅថ្ងៃដដែល រដ្ឋាភិបាលអៀរឡង់បានចេញសេចក្តីថ្លែងការណ៍អះអាងថា ឆ្លងតាមការអនុម័តពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សេចក្តីសម្រេចចិត្តរបស់ប្រទេសអៀរឡង់ស្តីពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានចូលជាធរមានជាផ្លូវការ ។ ប្រទេសអៀរឡង់និងប៉ាឡេស្ទីននឹងបង្កើតស្ថានទូតទៅវិញទៅមក ព្រមនិងតែងតាំងឯកអគ្គរដ្ឋទូតផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស