ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោកBobDadaeអគ្គទេសាភិបាលនៃប្រទេសពូអាស៊ីនូវែលហ្គីណេស្តីពីករណីគ្រោះមហន្តរាយបាក់ដីយ៉ាងធ្ងន់ធ្ងរនៅប្រទេសពូអាស៊ីនូវែលហ្គីណេ
2024-05-29 17:30:54cri
Share with:

     ថ្ងៃទី២៦ខែឧសភា  លោកXiJinpingប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោកBobDadaeអគ្គទេសាភិបាលនៃប្រទេសពូអាស៊ីនូវែលហ្គីណេស្តីពីករណីគ្រោះមហន្តរាយបាក់ដីយ៉ាងធ្ងន់ធ្ងរនៅប្រទេសពូអាស៊ីនូវែលហ្គីណេ។

      លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងថា   លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលដំណឹងថា   គ្រោះមហន្តរាយបាក់ដីយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅប្រទេសពូអាស៊ីនូវែលហ្គីណេដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនិងរងរបួស និងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ   ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន  សម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត  និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះគ្រួសាររបស់ជនរងគ្រោះនិងអ្នករងរបួស។ ខ្ញុំជឿជាក់ថា  ប្រទេសពូអាស៊ីនូវែលហ្គីណេមុខជានឹងយកឈ្នះលើការលំបាក និងស្តារអ្នករងរបួសឡើងវិញ  ភាគីចិននឹងផ្តល់ជំនួយចំពោះរឿងនេះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស