ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោកស្រីPuan Maharaniប្រធានសភាឥណ្ឌូណេស៊ី
2024-05-29 14:34:39cri
Share with:

      រសៀលថ្ងៃទី២៨ខែឧសភា   លោកZhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយលោកស្រីPuan Maharaniប្រធានសភាឥណ្ឌូណេស៊ីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      លោកZhao Lejiបានថ្លែងថា  ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកXi Jinpingប្រធានរដ្ឋចិននិងលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ី   ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍជាលំដាប់និងឆាប់រហ័ស  ហើយបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍រួមវាសនា។ ឆ្នាំក្រោយ ជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីចិនរីករាយរួមជាមួយប្រទេសឥណ្ឌូណេស៊ី អនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដែលជាគោលការណ៍មូលដ្ឋាន  ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់  ជំរុញការកសាងសហគមន៍រួមវាសនាប្រកបដោយកម្រិតខ្ពស់  និងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

       ជាការឆ្លើយតប  លោកស្រីPuan Maharaniបានថ្លែងថា   ប្រទេសឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ   ហើយយល់ឃើញថា  នេះគឺជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងរវាងឥណ្ឌូណេស៊ីនិងចិន។ យើងសង្ឃឹមថា  នឹងចាត់ទុកខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាឱកាសមួយ  ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាសេដ្ឋកិច្ច  នយោបាយ  វប្បធម៌ ច្បាប់ និងមហាសមុទ្រជាដើមដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស