ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំងទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ កន្លងមកនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន
2024-05-29 10:45:04cri
Share with:

នៅថ្ងៃទី២៨ខែឧសភា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងនិងលោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានជួបពិភាក្សាគ្នានៅទីក្រុងប៊ែរឡាំង។ ក្រៅពីនេះ ភាគីទាំងពីរក៏បានរៀបចំការពិគ្រោះពិភាក្សាថ្នាក់រដ្ឋមន្ត្រី ជុំវិញបញ្ហាដូចជាការជំរុញកំណើសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ការលើកកម្ពស់កម្លាំងប្រកួតប្រជែង ការបង្កើនសព្វាវុធនិងការរក្សាសន្តិសុខជាដើម។

ក្នុងដំណើរទស្សនកិច្ចលើកនេះ បារាំងនិងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបច្ចេកវិទ្យា។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ លោកMacron បានអំពាវនាវឱ្យសហភាពអឺរ៉ុបកែសម្រួលរបៀបវារៈ ពន្លឿនប្រតិបត្តិការ និងបង្កើនការវិនិយោគ ហើយបង្កើកងកម្លាំងប្រដាប់អាវុធរួមគ្នាក្នុងវិស័យសន្តិសុខនិងកិច្ចការពារជាតិ ប្រទេសអឺរ៉ុបគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងរួម តែមិនមែនធ្វើសកម្មភាពតែម្នាក់ឯងក្នុងការឆ្លើយតបនឹងវិបត្តិអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាអនាគតនិងបញ្ញាសិប្បនិម្មិតនោះឡើយ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស