ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជននិងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ
2024-05-28 11:06:09cri
Share with:

កាលពីថ្ងៃទី២៧ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាអំពីការដែលមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ។

ថ្ងៃដដែល គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នា ដោយបដិសេធការដែលដាក់បញ្ចូលសេចក្តីស្នើច្បាប់អំពីអ្វីដែលហៅថា អញ្ជើញតំបន់តៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍ដែលលើកឡើងដោយប្រទេសមួយចំនួនតូច ។ នេះគឺឆ្នាំទី៨ជាប់ៗគ្នាហើយដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបានបដិសេធនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ។ គោលជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកទទួលបានការយោគយល់និងការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ប្រទេសចំនួនជាង១០០បានគាំទ្រគោលជំហររបស់ភាគីចិនតាមរយៈការផ្ញើសារលិខិតជូនអគ្គលេខាធិការអង្គការសុខភាពពិភពលោកជាដើម ។ នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជននិងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ ដែលមិនអនុញ្ញាតឱ្យមានការសាកល្បងណាមួយឡើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស