ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី៩ចេញផ្សាយសេចក្តីប្រកាសរួម
2024-05-28 10:20:38cri
Share with:

      លោកLiQiangនាយករដ្ឋមន្រ្តីចិន លោកFumio Kishidaនាយករដ្ឋមន្រ្តីជប៉ុននិងលោកYoonSeok-youlប្រធានាធិបតីកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី៩នៅក្រុងសេអូលនៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ខែឧសភា។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ភាគីទាំងបីបានចេញផ្សាយ«សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី៩»មានជាអាទិ៍៖

      ទី១ ឆ្នាំនេះជាខួបទី២៥នៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។ យើងរំលឹកឡើងវិញថា នឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្ត«ចក្ខុវិស័យអំពីកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងនៅ១០ឆ្នាំនាពេលអនាគត»ដែលអនុម័តដោយកិច្ចប្រជុំកំពូលលើកទី៨។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងត្រីភាគីមានភាពកាន់តែស៊ីជម្រៅ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង៣និងប្រជាជននៃប្រទេសទាំង៣ដែលបានក្លាយជាវេទិកាសហប្រតិបត្តិការក្នុងតំបន់ដែលប្រកបដោយអត្ថន័យដ៏សំខាន់។

      ទី២ យើងយល់ឃើញជាឯកច្ឆន្ទថា កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី៩មានអត្ថន័យដ៏សំខាន់ចំពោះការស្តារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ឡើងវិញ។

      ទី៣ យើងសម្គាល់ឃើញថា ក្នុងនាមជាអ្នកជិតខាង ចិន ជប៉ុននិងកូរ៉េខាងត្បូងមានប្រវត្តិសាស្រ្តពីអតីតកាលនិងមានអនាគតដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានសក្តានុពលយ៉ាងខ្លាំង។

      ទី៤ យើងនឹងជំរុញកិច្ចសហប្រតិបត្តិការ"ចិន ជប៉ុននិងកូរ៉េខាងត្បូងបូកX” ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣មានអំណោយផលដល់ប្រទេសផ្សេងទៀត និងជំរុញឱ្យចិន ជប៉ុន កូរ៉េខាងត្បូងនិងតំបន់ផ្សេងទៀតមានវិបុលភាពរួម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស