ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ការបដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់របស់មហាសន្និបាតអង្គការសុខភាពពិភពលោក បង្ហាញជាថ្មីម្តងទៀតថា និម្មាបនកម្មដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ
2024-05-28 15:27:14cri
Share with:

      

      នៅថ្ងៃទី២៧ខែឧសភា   លោកChen Binhuaអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

      មានអ្នកសារព័ត៌មានសួរថា៖ មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានធ្វើសេចក្តីសម្រេចចិត្តម្តងទៀតថា មិនដាក់បញ្ចូលសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ទៅក្នុងរបៀបវារៈនៃមហាសន្និបាត។ តើលោកមានការអត្ថាធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

     លោកChen Binhua បានលើកឡើងថា  ការដែលមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានធ្វើសេចក្តីសម្រេចចិត្តម្តងទៀតថា មិនដាក់បញ្ចូលសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ទៅក្នុងរបៀបវារៈនៃមហាសន្និបាត បានបញ្ជាក់ម្តងទៀតថា  និម្មាបនកម្មដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ  ហើយក៏បានបញ្ជាក់ម្តងទៀតថា   អាជ្ញាធរបក្សវឌ្ឍនភាពអធិបតេយ្យរបស់តៃវ៉ាន់ប៉ុនប៉ងផ្អែកលើការគាំទ្រពីកម្លាំងខាងក្រៅដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកក្រោមសភាពការណ៍ដែលមិនទទួលស្គាល់នូវ"គំនិតឯកភាពឆ្នាំ១៩៩២"ដែលបង្ហាញពីគោលការណ៍ចិនតែមួយ និងមិនធ្វើការពិគ្រោះពិភាក្សារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់  នឹងត្រូវទទួលបរាជ័យជាមិនខាន។ ជនរួមជាតិតៃវ៉ាន់គឺជាសាច់ញាតិរបស់យើង  យើងនឹងបន្តធានាសិទ្ធិនិងផលប្រយោជន៍របស់ជនរួមជាតិតៃវ៉ាន់តាមរយៈវិធី ដូចជារៀបចំឱ្យអ្នកជំនាញផ្នែកបច្ចេកទេសវេជ្ជសាស្ត្រតៃវ៉ាន់របស់ប្រទេសចិនឱ្យចូលរួមក្នុងសកម្មភាពបច្ចេកទេសនៃអង្គការសុខភាពពិភពលោក និងរាយការណ៍ជាបន្ទាន់ពីហេតុការណ៍សុខភាពសាធារណៈដែលរាយការណ៍ដោយអង្គការសុខភាពពិភពលោកទៅកាន់តំបន់តៃវ៉ាន់តាមវិធីពាក់ព័ន្ធជាដើម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស