ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ការលេងកលល្បិចនយោបាយលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់នៅមហាសន្និបាតអង្គការសុខភាពពិភពលោកមុខជានឹងទទួលបរាជ័យជាមិនខាន
2024-05-28 15:13:11cri
Share with:

    ថ្ងៃទី២៧ខែឧសភា   មហាសន្និបាតសុខភាពពិភពលោកលើកទី៧៧បានសម្រេចចិត្តដោយបដិសេធមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី"ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍"ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើងដោយប្រទេសមួយចំនួនតូច។ លោកឯកអគ្គរដ្ឋទូតChen Xuតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាត់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានលើកឡើងថា    មហាសន្និបាតអង្គការសុខភាពពិភពលោកបានបដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា  ដែលជាការពិតបញ្ជាក់ម្តងហើយម្តងទៀតថា "ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ"គឺគ្មានច្រកចេញនោះទេ   ការលេងកលល្បិចនយោបាយដោយលើកឡើងសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់នៅមហាសន្និបាតអង្គការសុខភាពពិភពលោកគឺមិនទទួលបានការគាំទ្រទេ  ហើយទង្វើណាមួយដែលប្រឆាំងនឹងគោលការណ៍ចិនតែមួយមុខជានឹងទទួលបរាជ័យជាមិនខាន។

     យើងដាស់តឿនឱ្យប្រទេសមួយចំនួនគោរពតាមគោលការណ៍ចិនតែមួយនិងពាក្យសន្យាខាងនយោបាយដែលពួកគេបានធ្វើចំពោះប្រទេសចិន  និងបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ការប៉ុនប៉ងណាមួយដែល"ប្រើតៃវ៉ាន់មកទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន"មុខជានឹងទទួលបរាជ័យទាំងស្រុងជាមិនខាន  ហើយការបង្កហេតុណាមួយដែលប្រឆាំងនឹងនិន្នាការប្រវត្តិសាស្ត្រនិងចរន្តនៃយុគសម័យ ក៏ដូចជាល្មើសការរំពឹងទុករបស់សហគមន៍អន្តរជាតិនិងឆន្ទៈរបស់ប្រជាជនពិភពលោកក៏នឹងទទួលបរាជ័យទាំងស្រុងជាមិនខានផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស