ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក SunYeli បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីឡើងកាន់មុខតំណែងអាណត្តិថ្មីនៃប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ
2024-05-28 20:29:34cri
Share with:

      លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសអែលសាល់វ៉ាឌ័រ លោក Sun Yeli បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ  ដើម្បីចូលរួមពិធីឡើងកាន់មុខតំណែងអាណត្តិថ្មីនៃប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី១ខែមិថុនាខាងមុខនេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស