ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ការធ្វើកំណែទម្រង់ត្រូវផ្តោតសំខាន់ទៅលើការគ្រោងផែនការ ហើយកាន់តែត្រូវផ្តោតសំខាន់ទៅលើការអនុវត្ត” សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនទទួលបានប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម
2024-05-28 10:10:51cri
Share with:

      សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហគ្រាសនិងអ្នកជំនាញការ ទទួលបានប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ តំណាងគ្រប់រូបបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានឆ្លើយតបយ៉ាងស៊ីជម្រៅនូវបញ្ហាមួយចំនួនអំពីទ្រឹស្តីសំខាន់និងការអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍនិងកំណែទម្រង់ ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងបំពេញបន្ថែមជំនឿចិត្តយ៉ាងខ្លាំងក្លា ដើម្បីជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀតក្នុងដំណើរថ្មី ។

      លោក Hu Chaohui  អគ្គនាយករងនៃអគ្គនាយកដ្ឋានកំណែទម្រង់ប្រព័ន្ធរបបចម្រុះនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានថ្លែងថា យើងត្រូវរៀនសូត្រឱ្យបានស៊ីជម្រៅនូវគំនិតថ្មី ទស្សនៈថ្មីនិងការវិនិច្ឆ័យថ្មីមួយចំនួនរបស់លោក Xi Jinping អំពីការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការផ្សារភ្ជាប់ការដឹកនាំគោលដៅជាមួយការដឹកនាំដៅដំណោះស្រាយបញ្ហា ចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំផ្លូវ និងពន្លឿនប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនៃសង្គមនិយមប្រកបដោយកម្រិតខ្ពស់ ក្នុងន័យផ្តល់កម្លាំងចលករនិងការធានាផ្នែកប្រព័ន្ធរបបយ៉ាងខ្លាំងក្លា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញការកសាងទំនើបកម្មតាមបែបផែនចិនផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស