ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាមេរិកធ្វើការពិគ្រោះពិភាក្សាជុំទី២ស្តីពីកិច្ចការមហាសមុទ្រ
2024-05-28 15:18:31cri
Share with:

     ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤   ការពិគ្រោះពិភាក្សាជុំទី២ស្តីពីកិច្ចការមហាសមុទ្ររវាងចិននិងអាមេរិកបានធ្វើឡើងតាមទម្រង់វីដេអូ។ លោកHong Liangអគ្គនាយកនៃអគ្គនាយកកដ្ឋានកិច្ចការព្រំដែននិងមហាសមុទ្រនៃក្រសួងការបរទេសចិន និងលោក Mark Lambertអ្នកសម្របសម្រួលកិច្ចការចិននៃក្រសួងការបរទេសអាមេរិក បានធ្វើជាអធិបតីរួមក្នុងកិច្ចប្រជុំនេះ។

      ភាគីទាំង២បានផ្លាស់ប្តូរមតិយោបល់ជុំវិញស្ថានការណ៍តាមដែនសមុទ្រនិងបញ្ហាពាក់ព័ន្ធនឹងសមុទ្រ  ហើយបានឯកភាពគ្នាថារក្សាការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ជៀសវាងកុំឱ្យមានការយល់ច្រលំនិងការវិនិច្ឆ័យខុស និងគ្រប់គ្រងហានិភ័យតាមដែនសមុទ្រ។ ភាគីចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់ភាគីអាមេរិកដែលរំលោភសិទ្ធិនិងបង្កហេតុនៅដែនទឹកជុំវិញប្រទេសចិន ហើយតឿនឱ្យភាគីអាមេរិកគោរពយ៉ាងប្រាកដប្រជានូវអធិបតេយ្យភាពទឹកដី  សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន កុំជ្រៀតជ្រែកក្នុងវិវាទដែនសមុទ្ររវាងចិននិងប្រទេសជិតខាង  កុំបង្កើតបក្ខពួកដើម្បី ប្រើសមុទ្រមកសង្កត់ប្រទេសចិន ក៏ដូចជាកុំបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់នោះឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស