ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្ម ចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ បានបើកធ្វើនៅទីក្រុងសេអ៊ូល
2024-05-28 10:37:03cri
Share with:

    នៅថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្ម ចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ បានបើកធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ តំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងឥស្សរជនសរុបចំនួន ២៤០ រូបដែលមកពីប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ ។

    សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ២៥ នៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង ហើយក៏ជាខួបទី ១៥ នៃការបង្កើតកិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្ម ចិន ជប៉ុននិងកូរ៉េខាងត្បូងផងដែរ ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ តំណាងដែលមកពីប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូងបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាទៅលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ផលិតកម្មជឿនលឿននិងថាមពលបៃតងជាដើម ព្រមពេលជាមួយគ្នានេះដែរ ពួកគេក៏បានរំពឹងទុកយ៉ាងខ្លាំងចំពោះការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងបីនាពេលអនាគតដែលនឹងនាំមកនូវកម្លាំងរស់រវើកថ្មីសម្រាប់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស