ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់
2024-05-27 20:59:28cri
Share with:

ថ្ងៃទី២៧ខែឧសភា ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ។ លោក Deng Li អនុរដ្ឋមន្រ្តីការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

      លោក Deng Li បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកនេះនឹងបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី៣០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស