ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីនជួបពិភាក្សាអំពីស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
2024-05-27 14:39:12cri
Share with:

កាលពីថ្ងៃទី២៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានជួបពិភាក្សាការងារជាមួយលោក Mohammed Mustafa នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនដែលទៅបំពេញទស្សនកិច្ចនៅក្រុមប្រឹក្សាអឺរ៉ុប ។ លោក Charles Michel បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឈានដល់ការឈប់បាញ់គ្នា ដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងធ្វើឱ្យជំនួយមនុស្សធម៌អាចត្រូវដឹកជញ្ជូនទៅផ្តល់ជូនមនុស្សដែលមានតម្រូវការដោយរលូន ។ លោក Charles Michel បានលើកឡើងថា សហភាពអឺរ៉ុបបានខិតខំប្រឹងប្រែងលើ ដំណោះស្រាយរដ្ឋពីរ លោកលើកឡើងថា នេះជាមធ្យោបាយដែលអាចអនុវត្តបានតែមួយគត់ក្នុងការស្វែងរកសន្តិភាពក្នុងតំបន់ ។

លោក Mohammed Mustafa បានថ្លែងថា ឆ្លងកាត់ការតស៊ូប្រយុទ្ធដើម្បីឯករាជ្យនិងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិអស់រយៈពេលរាប់សិបឆ្នាំ ភាគីប៉ាឡេស្ទីនបានខិតកាន់តែជិតជាងពេលណាៗទាំងអស់ទៅនឹងការបង្កើតប្រទេសប៉ាឡេស្ទីនដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ។

    ថ្ងៃដដែល លោក Mohammed Mustafa ក៏បានជួបពិភាក្សាការងារជាមួយលោក José Manuel Albares Bueno រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញផងដែរ ។ លោក Mohammed Mustafa បានសម្តែងការស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តរបស់អេស្ប៉ាញ ន័រវែសនិងអៀរឡង់ស្តីពីការទទួលស្គាល់ប្រទេសប៉ាឡេស្ទីន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស