ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចជំនួបរវាងប្រធានាធិបតីបារាំងនិងអាល្លឺម៉ង់បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ
2024-05-27 10:53:39cri
Share with:

នៅថ្ងៃទី២៦ខែឧសភា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងបានធ្វើដំណើរទៅដល់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ។ ដំណើរទស្សនកិច្ចលើកនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងនៅប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល២៤ឆ្នាំកន្លងមក។ នៅថ្ងៃដដែល លោកSteinmeierប្រធានាធិបតីអាល្លឺម៉ង់ បានជួបពិភាក្សាជាមួយ លោកMacron

ពេលចូលរួមសន្និសីទកាសែតជាមួយលោកប្រធានាធិបតីអាល្លឺម៉ង់Steinmeier លោកMacronប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃទំនាក់ទំនងបារាំង-អាល្លឺម៉ង់ចំពោះអឺរ៉ុប ដោយបានអះអាងថា ទោះបីជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាអំពីការប៉ះទង្គិចនៃរុស្ស៊ី-អ៊ុយក្រែននិងភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុបក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានសារៈសំខាន់ជាទីបំផុត៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស