ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបថ្លែងថា សហភាពអឺរ៉ុបដាស់តឿនអ៊ីស្រាអែលឱ្យអនុវត្តតាមការកាត់ក្តីនៃតុលាការអន្តរជាតិ
2024-05-27 10:28:51cri
Share with:

កាលពីថ្ងៃទី២៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបបានថ្លែងថា បច្ចុប្បន្ននេះ អ៊ីស្រាអែលនៅតែបន្តសកម្មភាពយោធានៅតំបន់ Rafah ទង្វើនេះបានល្មើសនឹងការកាត់ក្តីរបស់តុលាការអន្តរជាតិនាពេលចុងក្រោយនេះ ។

លោក Josep Borrell បានថ្លែងថា បទបញ្ជានៃតុលាការអន្តរជាតិគឺមានកម្លាំងរឹតត្បិត ដែលចាំបាច់ត្រូវទទួលបានការអនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពពីភាគីនានា ។ សហភាពអឺរ៉ុបអំពាវនាវឱ្យផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីនក្នុងពេលឆាប់ៗ ព្រមពេលជាមួយគ្នានេះ ត្រូវចាប់ដំណើរការឡើងវិញនូវរបៀបវារៈនយោបាយ ដំណោះស្រាយរដ្ឋពីរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស