ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៩ បានបើកធ្វើ ក្រសួងការបរទេសចិន៖កិច្ចប្រជុំលើកនេះជាសញ្ញាបង្ហាញពីការចាប់ដំណើរការឡើងវិញនិងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការម្តងទៀតរវាងប្រទេសទាំងបី
2024-05-27 17:18:54cri
Share with:

    នៅថ្ងៃទី ២៧ ខែឧសភា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្រោមអធិបតីភាពរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៩ បានបើកធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃដដែលដោយមានវត្តមានរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ។ តើអ្នកនាំពាក្យអាចអធិប្បាយបន្ថែមពីព័ត៌មានពាក់ព័ន្ធទេ ?

    លោកស្រី Mao Ning បានថ្លែងថា ក្នុងឱកាសខួបទី ២៥ នៃការបង្កើតយន្តការសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង វាមានសារសំខាន់ណាស់ក្នុងការបើកធ្វើកិច្ចប្រជុំកំពូលនៃប្រទេសទាំងបីបន្ទាប់ពីបានខកខានអស់រយៈពេលជាង ៤ ឆ្នាំដែលជាសញ្ញាបង្ហាញពីការចាប់ដំណើរការឡើងវិញនិងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការម្តងទៀតរវាងប្រទេសទាំងបី ។ ប្រទេសចិនរីករាយចាត់ទុកកិច្ចប្រជុំកំពូលលើកនេះជាឱកាសមួយដើម្បីរួមសហការជាមួយកូរ៉េខាងត្បូងនិងជប៉ុនដើម្បីបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តផ្នែកនយោបាយ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងឱ្យដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំង ក៏ដូចជារួមចំណែកកាន់តែធំដល់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស