ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបើកធ្វើសន្និសីទសារព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់
2024-05-27 21:00:40cri
Share with:

ថ្ងៃទី២៧ខែឧសភា ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់។ លោក Deng Li អនុរដ្ឋមន្រ្តីការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។

      លោក Deng Li បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកនេះនឹងបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី៣០ខែឧសភា ។ កិច្ចប្រជុំលើកនេះនឹងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការអនុវត្តគំនិតឯកភាពរួមនៃថ្នាក់ដឹកនាំទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអារ៉ាប់ និងពន្លឿនកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ។ កិច្ចប្រជុំលើកនេះគ្រោងនឹងអនុម័តលើឯកសារសមិទ្ធផលជាច្រើន ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមរវាងចិននិងអារ៉ាប់ថែមមួយកម្រិតទៀត ក៏ដូចជាគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការនៅដំណាក់កាលក្រោយ ព្រមទាំងបញ្ចេញសំឡេងរួមរបស់ចិននិងអារ៉ាប់អំពីបញ្ហាប៉ាឡេស្ទីនផងដែរ។

      នៅថ្ងៃទី៣០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននឹងរួមជាមួយប្រមុខរដ្ឋនៃប្រទេសអារ៉ាប់ចំនួន៤គឺបារ៉ែន អេហ្ស៊ីប ទុយនីស៊ីនិងអេមីរ៉ាតអារ៉ាប់រួមដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនចូលរួមពិធីបើកកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវក្តីបំណងរួមរបស់ភាគីទាំងពីរចិននិងអារ៉ាប់ដែលរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអារ៉ាប់ឡើងដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស