ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ពីខែមករាដល់ខែមេសាឆ្នាំនេះ ប្រាក់កម្រៃនៃសហគ្រាសឧស្សាហកម្មខ្នាតធំនៅទូទាំងប្រទេសចិនបានកើនឡើង៤,៣ភាគរយ
2024-05-27 14:49:18cri
Share with:

តាមដំណឹងនៃវេបសាយរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ពីខែមករាដល់ខែមេសាឆ្នាំនេះ សហគ្រាសឧស្សាហកម្មខ្នាតធំនៅទូទាំងប្រទេសចិនសម្រេចបាននូវទំហំប្រាក់កម្រៃសរុប២លាន៩ម៉ឺន៤ពាន់៦៩០លានយាន់ប្រាក់ចិន ដែលកើនឡើង៤,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

ពីខែមករាដល់ខែមេសា ក្នុងចំណោមសហគ្រាសឧស្សាហកម្មខ្នាតធំ សហគ្រាសកម្មសិទ្ធិរដ្ឋសម្រេចបាននូវប្រាក់កម្រៃសរុប៧សែន៣ម៉ឺន៩ពាន់៦៤០លានយាន់ប្រាក់ចិន ដែលធា្លក់ចុះ២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ សហគ្រាសភាគហ៊ុនសម្រេចបាននូវប្រាក់កម្រៃសរុប១លាន៥សែន៥ម៉ឺន៨១០លានយាន់ប្រាក់ចិន ដែលកើនឡើង០,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ សហគ្រាសដែលវិនិយោគទុនដោយពាណិជ្ជករបរទេសនិងតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់សម្រេចបាននូវប្រាក់កម្រៃសរុប៥សែន២ម៉ឺន៨ពាន់៩រយលានយាន់ប្រាក់ចិន ដែលកើនឡើង១៦,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ សហគ្រាសឯកជនសម្រេចបាននូវប្រាក់កម្រៃសរុប៥សែន៤ម៉ឺន៤ពាន់៨រយលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស