ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា គ្រោះមហន្តរាយរអិលបាក់ដីភ្នំនៅប៉ាពូអាស៊ីនូវែលហ្គីណេបានបណ្តាលឱ្យមនុស្សលើសពី៦៧០នាក់ស្លាប់បាត់បង់ជីវិត
2024-05-27 10:47:04cri
Share with:

     ថ្ងៃទី២៦ ខែឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងថា តាមការប៉ាន់ប្រមាណនៃស្ថាប័នជនអន្តោប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិឱ្យដឹងថា  ចំនួនមនុស្សស្លាប់បាត់បង់ជីវិតក្នុងគ្រោះមហន្តរាយរអិលបាក់ដីភ្នំនៅប៉ាពូអាស៊ីនូវែលហ្គីណេបានកើនលើសពី៦៧០នាក់ ។

      គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ភូមិមួយនៃខេត្ត Enga ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបានកើតមានគ្រោះមហន្តរាយរអិលបាក់ដីភ្នំទ្រង់ទ្រាយធំ គិតរហូតដល់ថ្ងៃទី២៦ ខែឧសភា គ្រោះមហន្តរាយនេះបានកើតឡើងលើសពី៤៨ម៉ោងហើយ ប៉ុន្តែ អាជ្ញាធរនៅមិនទាន់ប្រកាសរបាយការណ៍ស្តីពីចំនួនមនុស្សស្លាប់និងរងរបួសនោះឡើយ ។ មានប្រព័ន្ធសារព័ត៌មានបានអះអាងថា គ្រោះមយន្តរាយរអិលបាក់ដីភ្នំនឹងជះឥទ្ធិពលដោយផ្ទាល់ដល់មនុស្សយ៉ាងហោចណាស់៤ពាន់នាក់ និងមានមនុស្សរាប់រាយនាក់ស្លាប់បាត់បង់ជីវិត បច្ចុប្បន្ននេះ អ្នករងគ្រោះកំពុងរងចាំការជួយសង្គ្រោះដដែល ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស