ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអេហ្ស៊ីបថ្លែងថា ការចរចាអំពីបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានឹងរៀបចំឡើងវិញនៅថ្ងៃទី ២៨ខែឧសភាខាងមុខនៅទីក្រុងគែរ
2024-05-27 10:52:59cri
Share with:

ប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ពាក្យសម្តីរបស់មន្ត្រីអេហ្ស៊ីបមួយរូបកាលពីថ្ងៃទី២៦ខែឧសភាថា ការចរចាអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែលនិងអង្គការហាម៉ាសគ្រោងនឹងបន្តបើកធ្វើនៅទីក្រុងគែររដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី២៨ខែឧសភា

ប៉ុន្តែ អង្គការហាម៉ាសបានថ្លែងថា ខ្លួនមិនបានទទួលព័ត៌មានណាមួយអំពីការបន្តការចរចានោះទេ អង្គការហាម៉ាសនៅតែប្រកាន់ខ្ជាប់នូវគោលជំហរពីមុនរបស់ខ្លួន ពោលគឺទាមទារឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយអ៊ីស្រាអែលត្រូវដកទ័ពចេញពីតំបន់ហ្កាហ្សា។

ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានផ្សាយដំណឹងកាលពីថ្ងៃទី២៥ខែឧសភាថាគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលបានបើកធ្វើកិច្ចប្រជុំមួយនៅយប់ថ្ងៃទី២៦ខែឧសភា ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរចំណាប់ខ្មាំងនិងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយសាររដ្ឋាភិបាលរបស់លោកNetanyahu មិនយល់ព្រមចំពោះការទាមទាររបស់អង្គការហាម៉ាសស្តីពីការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយ បានជាការចរចាអំពីបញ្ហាណាមួយមិនថារឿងផ្លាស់ប្តូរចំណាប់ខ្មាំងឬរឿងផ្សេងទៀតមិនអាចទទួលបានផ្លែផ្កា៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស