ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា នយោបាយអត្រាការប្រាក់ខ្ពស់របស់អាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកល ហើយការដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្លាំងនឹងធ្វើឱ្យអតិផរណានៅបរទេសមានសភាពកាន់តែធ្ងន់ធ្ងរ
2024-05-27 10:28:21cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីនៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានថ្លែងសុន្ទរកថាពាក់ព័ន្ធមួយចំនួន ហើយបានរំលឹកឡើងវិញថា នឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងមួយរយៈកាលខាងមុខនេះ រហូតដល់មានមន្ត្រីខ្លះអះអាងថា មិនច្រានចោលលទ្ធភាពដំឡើងអត្រាការប្រាក់ជាថ្មីទៀតនោះទេ ។ ទាក់ទងនឹងរឿងនេះ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានធ្វើអត្ថាធិប្បាយនៅពេលថ្មីៗកន្លងទៅនេះថា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិករក្សាអត្រាការប្រាក់ខ្ពស់ នឹងបណ្តាលឱ្យប្រាក់ទុនសកលហូរទៅកាន់អាមេរិក ដែលធ្វើឱ្យរូបិយវត្ថុនៃប្រទេសជាច្រើនរងកម្លាំងសម្ពាធ ប្រហែលនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។

      កាសែត The New York Times បានផ្សាយដំណឹងឱ្យដឹងថា ឆ្នាំនេះ អត្រាប្តូរប្រាក់រវាងរូបិយវត្ថុសំខាន់ៗនៅលើពិភពលោកជាមួយប្រាក់ដុល្លារអាមេរិក សុទ្ធតែបានលេចចេញការធ្លាក់ចុះ នេះជាបម្រែបម្រួលធំមួយដែលមិនសូវធម្មតាទេ វាប្រហែលនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ការជួញដូររូបិយវត្ថុបរទេសចំនួនជិត៩០ភាគរយសុទ្ធតែពាក់ព័ន្ធដល់ប្រាក់ដុល្លារអាមេរិក ដូច្នេះការដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្លាំងនឹងធ្វើឱ្យអតិផរណានៅបរទេសមានសភាពកាន់តែធ្ងន់ធ្ងរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស