ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី៖ការធ្វើឱ្យប្រទេសចិនស្ថិតក្នុងភាពឯកោនិងបណ្តេញប្រទេសចិនចេញគ្មានប្រយោជន៍ដល់ភាគីណាមួយនោះឡើយ
2024-05-26 15:03:17cri
Share with:

លោក Gan Kim Yong ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងក្នុងពេលចូលរួមវេទិកាអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី”លើកទី២៩នៅ ក្រុងតូឃ្យូប្រទេសជប៉ុនកាលពីថ្ងៃទី២៤ខែឧសភាថា សេដ្ឋកិច្ចចិនមានកម្លាំងឥទ្ធិពលខ្លាំងក្លា កំណើនសេដ្ឋកិច្ចរយៈពេលយូររបស់ប្រទេសចិននៅតែមាននិន្នាការប្រកបដោយសុទិដ្ឋិនិយម។ ការដែលប្រទេសចិនចូលរួមកិច្ចការក្នុងតំបន់និងសកលយ៉ាងសកម្មមានប្រយោជន៍ដល់ពិភពលោក ការធ្វើឱ្យប្រទេសចិនស្ថិតក្នុងភាពឯកោនិងការបណ្តេញប្រទេសចិនចេញគ្មានប្រយោជន៍ដល់ភាគីណាមួយនោះឡើយ។

សូមជម្រាបថាវេទិកាលើកនេះធ្វើឡើងនៅ ក្រុងតូឃ្យូកាលពីថ្ងៃទី២៣ដល់២៤ក្រោមប្រធានបទ “”ភាពជាដឹកនាំនៃអាស៊ីក្នុងពិភពលោកដ៏ច្របូកច្របល់។

លោក Gan Kim Yong បានថ្លែងក្នុងវេទិកាថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសភាគច្រើននៅអាស៊ី ។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក កំណើនសេដ្ឋកិច្ចចិនបានបង្កើតឱកាសដល់អាស៊ីរហូតដល់ពិភពលោក ។ ប្រទេសសិង្ហបុរីបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្និទស្នាលជាមួយប្រទេសចិនជាប់រហូត ឧទ្យានឧស្សាហកម្មSuzhouដែលសហការកសាងដោយប្រទេសទាំងពីរបានក្លាយទៅជាគំរូគម្រោងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងឧស្សាហូបនីយកម្ម ។ នៅថ្ងៃអនាគតប្រទេសសិង្ហបុរីនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជាបន្តបន្ទាប់ ជាពិសេសលើវិស័យដ៏សំខាន់ចំនួនពីរគឺឌីជីថលនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស