ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​Xi Jinpingនឹងអញ្ជើញចូលរួមពិធីបើកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ របស់វេទិកាកិច្ចសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ
2024-05-26 16:21:03cri
Share with:

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិននិងបណ្តាប្រទេសអារ៉ាប់បានពិគ្រោះពិភាក្សានិងសម្រេចចិត្តថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់នឹងរៀបចំធ្វើឡើងនៅថ្ងៃទី៣០ខែឧសភាខាងមុខនេះនៅទីក្រុងប៉េកាំង។លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកនិងថ្លែងសន្ទរកថាគន្លឹះ។


លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីការបរទេសចិននិងលោកMohamed Salem Ould Merzoug ប្រធានភាគីប្រទេសអារ៉ាប់និងជារដ្ឋមន្រ្តីការបរទេសMauritaniaរួមគ្នាធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំនេះ។រដ្ឋមន្ត្រីការបរទេសឬតំណាងនៃបណ្តាប្រទេសអារ៉ាប់ព្រមទាំងអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់នឹងចូលរួមកិច្ចប្រជុំនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស