ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលស្តីពីការកសាងប្រទេសចិនឌីជីថលលើកទី៧ ទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន
2024-05-26 15:08:00cri
Share with:

កិច្ចប្រជុំកំពូលស្តីពីការកសាងប្រទេសចិនឌីជីថលលើកទី ៧ បានបិទបញ្ចប់នៅទីក្រុងFuzhou ខេត្តFujianកាលពីថ្ងៃទី ២៥ ខែឧសភា ។ កិច្ចប្រជុំកំពូលលើកនេះបានចុះហត្ថលេខាលើគម្រោងសេដ្ឋកិច្ចឌីជីថលសរុបចំនួន ៤២១ ជាមួយនឹងការវិនិយោគសរុបចំនួន ២០៣ ពាន់លានយាន់ប្រាក់ចិន ដែលគ្របដណ្តប់លើវិស័យឧស្សាហកម្មឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីជាដើម វានឹងជួយបង្កើតខ្សែសង្វាក់ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលកម្រិតខ្ពស់ និងចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងការធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរបស់ខេត្តFujianកាន់តែធំ កាន់តែរឹងមាំ និងកាន់តែល្អ។

"របាយការណ៍អភិវឌ្ឍន៍ប្រទេសចិនឌីជីថល (២០២៣)" ដែលត្រូវបានចេញផ្សាយក្នុងកិច្ចប្រជុំកំពូលលើកនេះបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនបានរក្សាបាននូវកំណើននឹងនរនៅឆ្នាំ ២០២៣ ហើយតម្លៃបន្ថែមនៃឧស្សាហកម្មស្នូលនៃសេដ្ឋកិច្ចឌីជីថលមានសមាមាត្រ ១០% នៃតម្លៃផលិតផលក្នុងស្រុកសរុប។ បរិមាណផលិតកម្មទិន្នន័យសរុបក្នុងឆ្នាំ២០២៣ ឈានដល់ ៣២,៨៥ZB  ដែលកើនឡើង ២២,៤៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តពង្រីកទំហំនិងបង្កើនល្បឿន ដែលបានជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស