ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់តំណាងសិស្សនៃ “គម្រោងសាលារយ”អីពីការបង្រៀនភាសាចិននៅអេមីរ៉ាតអារ៉ាប់រួម
2024-05-26 17:13:15cri
Share with:

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់តំណាងសិស្សនៃ “គម្រោងសាលារយ”អំពីការបង្រៀនភាសាចិននៅអេមីរ៉ាតអារ៉ាប់រួម ដោយលើកទឹកចិត្តដល់ពួកនិស្សិតរៀនភាសាចិនឱ្យបានល្អ និងស្វែងរកអំពីប្រទេសចិន ដើម្បីរួមចំណែកដល់មិត្តភាពរវាងចិននិងអេមីរ៉ាត់អារ៉ាប់រួម។

ខែកក្កដាឆ្នាំ២០១៩ ក្រោមសិក្ខភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan ព្រះរជ្ជទាយាទនៃអាណាចក្រAbuDhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ភាគីទាំងពីរចិននិងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៅក្រុងប៉េកាំង ចាប់ដំណើរការជាផ្លូវការនូវ “គម្រោងសាលារយ”អំពីការបង្រៀនភាសាចិននៅអេមីរ៉ាត់អារ៉ាប់រួម។ គិតមកទល់បច្ចុប្បន្ននេះ អេមីរ៉ាតអារ៉ាប់រួមបានមានសាលាចំនួន១៧១បើកថ្នាក់រៀនភាសាចិនដោយ មានសិស្សចំនួន៧ម៉ឺន១ពាន់នាក់ចូលរៀន ។ ពេលថ្មីៗនេះ និស្សិត្សចំនួន៤០រូបមកពីគំរូសាលានៃ “គម្រោងសាលារយ”របស់អេមីរ៉ាតអារ៉ាប់រួមបានផ្ញើសំបុតភាសាចិនដោយឡែកពីគ្នាជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីសម្តែងការស្រឡាញ់ចំពោះវប្បធម៌ចិន ហើយខិតខំធ្វើជាបេសកជននៃមិត្តភាពរវាងចិននិងអេមីរ៉ាត់អារ៉ាប់រួម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស