ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៤នេះ ប្រទេសចិនបានកៀរគរទុនបរទេសចំនួន ៣៦០,២ពាន់លានយាន់ប្រាក់ចិន
2024-05-26 14:13:15cri
Share with:

ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយទិន្នន័យនៅថ្ងៃទី២៤ ខែឧសភាបង្ហាញថា ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៤នេះ មានសហគ្រាសវិនិយោគបរទេសថ្មីចំនួន ១៦៨០៥ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិន ដែលបានកើនឡើង១៩,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការប្រើប្រាក់ទុនបរទេសជាក់ស្តែងគឺ៣៦០,២ ពាន់លានយាន់ប្រាក់ចិន ដែលបានចុះថយ២៧,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងឧស្សាហកម្មផលិតកម្មមានទំហំ ១០៣,៦៩ ពាន់លានយាន់ប្រាក់ចិន ដែលមានអនុបាត ២៨,៨ភាករយក្នុងការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃទូទាំងប្រទេសចិន ដែលបានកើនឡើង២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់មានទំហំ ៤៥,៧៣ ពាន់លានយាន់ប្រាក់ចិន ត្រូវជា ១២,៧ភាគរយនៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃទូទាំងប្រទេសចិន ដែលបានកើនឡើង២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បើមើលពីប្រភពដើមនៃទុនបរទេសឃើញថា ការវិនិយោគនៅក្នុងប្រទេសចិនពីប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ និងហូឡង់ បានកើនឡើង ២៦៣ភាគរយ, ៣៤,៧ភាគរយ និង៩,៥ភាគរយដោយឡែកពីគ្នា (រួមទាំងទិន្នន័យវិនិយោគតាមរយៈកំពង់ផែសេរី)៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស