ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅទីក្រុងប៉េកាំង
2024-05-25 13:32:13cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែឧសភា។

ក្នុងកិច្ចជំនួប លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការដែលប្រទេសកម្ពុជាដើរមាគ៌ាអភិវឌ្ឍន៍ប្រកបដោយជោគជ័យដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងន័យបន្តជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ប្រទេសចិនរំពឹងថាធ្វើការជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលក្នុងនោះរួមទាំងកម្ពុជា ក្ដាប់ជាប់ចរន្តសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងទប់ស្កាត់ការជ្រៀតជ្រែក និងការបំផ្លាញពីកម្លាំងខាងក្រៅ។

ជាការឆ្លើយតប លោក សុខ ចិន្តាសោភា បានថ្លែងថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស