ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មិនថាលោក William Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”បានដែរ
2024-05-25 13:58:31cri
Share with:

 

ប្រទេសចិនមានសុភាសិតមួយពោលថា ព្យួរក្បាលពពែតែលក់សាច់ឆ្កែ អាចយកឃ្លានេះទៅពិពណ៌នាពីសុន្ទរកថានៅថ្ងៃទី២០ខែឧសភារបស់លោក William Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់គឺវាសមស្របណាស់ ។ លោកនិយាយអំពីអ្វីដែលហៅថា ប្រជាធិបតេយ្យ ដែលប៉ុនប៉ងពាក់អាវក្រៅបោកបញ្ឆោតឱ្យគំនិតផ្តួចផ្តើម កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ក៏ដូចជាយក ប្រជាធិបតេយ្យធ្វើជាលេសដើម្បីបំពេញតម្រូវការប្រឆាំងនឹងចិនរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។ ប៉ុន្តែមិនថាលោកWilliam Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតនៃ ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដនោះទេ ហើយក៏មិនអាចកែប្រែការពិតជាក់ស្តែងដែលតំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិនបានឡើយ។

លោក William Lai ជាដើមអះអាងអំពី ប្រជាធិបតេយ្យ តែតាមពិតទៅគឺ ពួកគេកំពុងប្រព្រឹត្តិទង្វើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យ ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានវាយប្រហារទៅលើបក្សដែលមានទស្សនៈខុសគ្នាជាមួយខ្លួន ជម្រះបញ្ជីគូប្រជែងខាងនយោបាយ បិទប្រព័ន្ធសារព័ត៌មានដែលកាន់ទស្សនៈខុសគ្នាជាមួយខ្លួន និងជាន់ឈ្លីលើគោលការណ៍ប្រជាធិបតេយ្យ ដែលបំផ្លាញប្រជាធិបតេយ្យតំបន់តៃវ៉ាន់យ៉ាងខ្លាំង ដូច្នេះ មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់មានការយល់ដឹងជាទូទៅចំពោះបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលបណ្តាលឱ្យ ប្រជាធិបតេយ្យតំបន់តៃវ៉ាន់ដើរថយក្រោយស្រាប់ហើយ ។

ចំពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើផ្ទៃអន្តរជាតិកើតមានចរន្តបញ្ច្រាសមួយ ។ សហរដ្ឋអាមេរិកបានបើកធ្វើអ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យដើម្បីបង្កការបដិបក្ខគ្នាជាក្រុមនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យចង់ប្រើឱកាសនេះ ប៉ុនប៉ងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលក្នុងអ្វីដែលហៅថា ក្រុមប្រជាធិបតេយ្យ ដោយយល់ឃើញថា ធ្វើបែបនេះក៏អាចនាំឱ្យតំបន់តៃវ៉ាន់ប្រែទៅជា តំបន់តៃវ៉ាន់នៃពិភពលោក ដើម្បីទទួលការគាំទ្រពីខាងក្រៅ ។ នេះពិតជាគំនិតរវើរវាយផ្ដេសផ្ដាសសុទ្ធសាធ ។

តាមការពិត សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចដែលយក ប្រជាធិបតេយ្យធ្វើជាលេស មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយក៏មិនអាចកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់អន្តរជាតិដែរ ។ ពួកគេផ្តល់ការគាំទ្រដល់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏គ្រាន់តែនិយាយបានតែមាត់តែមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងទេ ដែលមិនអាចបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទាល់តែសោះ ។

ដូចនេះ លោក William Lai បានប្រកាសក្នុងសុន្ទរកថានៅថ្ងៃទី២០ខែឧសភាថា ត្រើយទាំងសងខាង មិនចំណុះគ្នាទៅវិញទៅមកទេ និងផ្សព្វផ្សាយ ពាក្យសម្តីអំពីប្រទេសពីរថ្មី ដែលបានរងការរិះគន់យ៉ាងខ្លាំងពីមតិទាំងចិនដីគោកនិងតំបន់តៃវ៉ាន់ ។ មិនថាលោក William Lai ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើម កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យក៏ដោយ ក៏មិនអាចមួលបង្កាច់ការពិតជាក់ស្តែងបានឡើយ ហើយក៏មិនអាចកែប្រែស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងត្រើយទាំងសងខាងបានដែរ ។

ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែឧសភា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងនៃកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតជាដើមធ្វើសមយុទ្ធចម្រុះឈ្មោះ" Union Sword-២០២៤A"នៅជុំវិញកោះតៃវ៉ាន់របស់ចិន ។ សកម្មភាពលើកនេះមិនត្រឹមតែជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះទង្វើនៃ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការព្រមានដ៏ធ្ងន់ធ្ងរចំពោះការបង្ករឿងហេតុនៃកម្លាំងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់ការបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិផងដែរ ។

តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា តៃវ៉ាន់នៃពិភពលោកនោះទេ ។ មនុស្សដែលចង់បំបែកបំបាក់ប្រទេសជាតិនិងលក់ផលប្រយោជន៍ជនជាតិទាំងនោះ សុទ្ធតែគ្មានលទ្ធផលល្អទេ ហើយកលល្បិច ប្រជាធិបតេយ្យក្លែយក្លាយ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដរបស់ពួកគេ ក៏មិនអាចបន្លំភ្នែកសហគមន៍អន្តរជាតិបានដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស