ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-05-25 17:21:48cri
Share with:


 

l  ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅក្នុងខេត្ត Shandong លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ចាត់ទុកការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករ ខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៃខេត្ត Shandong

l  លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោកAbinadel ដែលជាប់ឆ្នោតម្តងទៀតជាប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីក។

l  លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

l  ក្រសួងការពារជាតិចិនឆ្លើយតបករណីធ្វើសមយុទ្ធយោធានៃយុទ្ធភូមិភាគខាងកើតរបស់ប្រទេសចិនដោយអះអាងថា នេះជាការវាយបង្ក្រាបភាពក្រអឺតក្រទមរបស់ពួកដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ

l  ក្រសួងការបរទេសចិនថ្លែងថា និម្មាបនកម្មជាមូលដ្ឋានរបស់សហគមន៍អន្តរជាតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ  មិនអាចធ្វើឱ្យរង្គោះរង្គើបានទេ។

l  ខេត្ត Qinghaiកសាងមូលដ្ឋានឧស្សាហកម្មបឹងអំបិលលំដាប់ពិភពលោកដើម្បីជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់។

l  លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក ប្រឆាំងនឹងការដែលអាមេរិកដំឡើងពន្ធគយលើរថយន្តអគ្គិសនីនាំចូលពីចិន ។

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស