ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោកAbinadel ដែលជាប់ឆ្នោតម្តងទៀតជាប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីក
2024-05-24 18:07:41cri
Share with:

កាលពីថ្ងៃទី ២២ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរជូនចំពោះលោក Abinadel ដែលជាប់ឆ្នោតម្តងទៀតជាប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីក ។

លោក Xi Jinping បានលើកឡើងថា ពេលបច្ចុប្បន្ន ទំនាក់ទំនងចិន-ដូមីនីក រក្សាបាននូវនិន្នាការនៃការអភិវឌ្ឍយ៉ាងសកម្ម  ការកសាងទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរមានភាពស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កា និងរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-ដូមីនីក ហើយសូមសម្តែងការកោតសរសើរចំពោះលោកប្រធានាធិបតី Abinadel ដែលប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ខ្ញុំមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី ខិតខំប្រឹងប្រែងដើម្បីបន្តដឹកនាំទំនាក់ទំនងចិន-ដូមីនីកឱ្យឡើងដល់កម្រិតថ្មីបន្ថែមទៀត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទទួលបានសមិទ្ធផលកាន់តែច្រើនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស