ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅក្នុងខេត្ត Shandong លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ចាត់ទុកការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករ ខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៃខេត្ត Shandong
2024-05-24 22:18:13cri
Share with:

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Shandong នាពេលថ្មីៗនេះថា ខេត្តShandong ត្រូវកំណត់តួនាទីរបស់ខ្លួនឯង និងទទួលបន្ទុកសំខាន់ក្នុងការអភិវឌ្ឍនៃទូទាំងប្រទេស អនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី ចាត់ទុកការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករ និងបន្តឈានមុខគេក្នុងការបម្រើនិងរួមបញ្ចូលទៅក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ឈានមុខគេក្នុងការបង្កើនកម្លាំងច្នៃប្រឌិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឈានមុខគេក្នុងការជំរុញការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតាមបណ្តោយទន្លេលឿង ពន្លឿនការកសាងតំបន់ត្រួសត្រាយនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរបៀបបៃតងនិងកាបូនទាប និងបង្កើតទៅជាតំបន់ថ្មីសម្រាប់ការបើកចំហចំពោះក្រៅប្រទេសដែលមានកម្រិតខ្ពស់ ខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៃខេត្តShandong

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែឧសភា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុង Rizhaoនិងក្រុង Jinan និងកន្លែងផ្សេងទៀត។ លោក Xi Jinping បានថ្លែងថា កំពង់ផែ Rizhao បានជំរុញការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើបរិវត្តកម្មនិងបច្ចុប្បន្នភាពកំពង់ផែប្រពៃណីទៅជាកំពង់ផែទំនើប ដែលបានបង្កើតបទពិសោធនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមរយៈការធ្វើបរិវត្តកម្មនិងបច្ចុប្បន្នភាពឧស្សាហកម្មប្រពៃណី។ លោកបានបន្តថា ការសាងសង់ផ្លូវបៃតងតាមឆ្នេរសមុទ្រត្រូវបំពេញតាមតម្រូវការរបស់អ្នកក្រុង។ ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនគឺដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពកាន់តែប្រសើរឡើង។ នៅពេលដែលបរិស្ថានអេកូឡូស៊ីមានភាពល្អ នោះ ប្រជាជននឹងមានសុភមង្គលយ៉ាងពិតប្រាកដ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស