ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្ត Qinghaiកសាងមូលដ្ឋានឧស្សាហកម្មបឹងអំបិលលំដាប់ពិភពលោកដើម្បីជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់
2024-05-24 17:16:37cri
Share with:

ថ្ងៃទី ២៤ ខែឧសភា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានក្រោមប្រធានបទ«ជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់»  ។

លោក Wu Xiaojun លេខាធិការរងនៃគណៈកម្មការបក្សខេត្ត Qinghai និងជាអភិបាលខេត្ត Qinghai បានថ្លែងថា ខេត្ត Qinghaiគឺជា "ប៉មទឹកនៃប្រទេសចិន" និងជា "ប្រភពនៃទន្លេទាំង៣" វាជាខេត្តដែលសម្បូរទៅដោយធនធាន និងជាខេត្តសំខាន់ខាងយុទ្ធសាស្ត្រ។ យើងបានរួមគ្នាបង្កើតតំបន់អរិយធម៌អេកូឡូស៊ី សព្វថ្ងៃនេះ ប្រភពនៃទន្លេទាំង៣(ទន្លេ Yangtze ទន្លេលឿង និងទន្លេឡានឆាង)បានស្ដារឡើងវិញនូវទេសភាពស្រស់ស្អាតដែលមានបឹងជាងមួយពាន់ ចំនួនសត្វAntelopeទីបេត៍ដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំងបានកើនពីចំនួនមិនដល់ ២ ម៉ឺនក្បាលនៅសតវត្សរ៍មុនឡើងដល់ជាង ៧ម៉ឺនក្បាលនាពេលបច្ចុប្បន្ន។

លោក Wu Xiaojun បានថ្លែងបន្តថា ខេត្ត Qinghaiសម្បូរទៅដោយធនធាន។ យើងតែង ប្រកាន់ខ្ជាប់គំនិតអភិរក្សនិងការអភិវឌ្ឍដើម្បីជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ ខេត្ត Qinghaiប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់ និងការអភិវឌ្ឍបៃតង ដើម្បីកសាងមូលដ្ឋានឧស្សាហកម្មបឹងអំបិលលំដាប់ពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស